Detail Top Banner

នគរបាលក្រុងតាខ្មៅ ហៅម្ចាស់ទីតាំងចិញ្ចឹមក្រពើមួយកន្លែង មកធ្វើកិច្ចសន្យា

ខេត្តកណ្តាល៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា ទីតាំងចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ខ្លាចក្រែងមានទឹកភ្លៀងជនលិចហើយរួចចេញមកក្រៅ ខណៈពេលប្រទេសកម្ពុជាមួយផ្នែក កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ជាពិសេសខេត្តកណ្តាល ដែលមានក្រុងតាខ្មៅ ស្រុកអង្គស្នួល ស្រុកណ្តាលស្ទឹង។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងឲ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ ដោយភ្ជាប់និងកិច្ចសន្យាម្ចាស់ទីតាំងផងដែរ។

តាមការចុះត្រួតពិនិត្យ និងសង្កេតឃើញថានៅជុំវិញ នៃទីតាំងនោះមានរបងព័ទ្ធជុំវិញមានកំពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរាបឥដ្ឋ មានកំពស់៣ម៉ែត្រកន្លះផងដែរ។

ជាមួយគ្នានោះ សមត្ថកិច្ចអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតកសិដ្ឋានចិញ្ចឹមក្រពើខាងលើកុំមានការព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង