រាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត ២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)

គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី-ខេត្តចំនួន១៩ បានរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនសរុបជិត ២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់)។
តាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០បានបញ្ជាក់ថា ប៉ះពាល់១៩រាជធានី-ខេត្ត ស្មើ៦៩ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ៖
-ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់
-ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់
-ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់)
-ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
-ផ្ទះខូចខាត ៥០ខ្នង
-សាលារៀនលិចទឹក ៤២៥កន្លែង
-ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា
-ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា៕





