សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរធ្វើសកម្មភាពប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត)
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រឹក នៅចំណុចក្រុមហ៊ុនសុីណូត្រេតហ្វូល(រោងចក្រប្រេងកាត) ស្ថិតក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច(លួចកាត់ខ្សែភ្លើង)មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ៣នាក់រួមមាន៖
១.ឈ្មោះ សាត និត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ ឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកទាំង៣បានធ្វើសកម្មភាពប្រើរណាលួចអាកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុនសុីណូត្រេតហ្វូល (រោងចក្រប្រេងកាត) ហើយក្នុងពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបានឈ្មោះ សាត និត រីឯឈ្មោះ ឈឿន រតនា និងឈ្មោះ ខន ពន្លក រត់គេចខ្លួនអស់។
បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកឧត្តមទោ ជួន ណារិន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនយុត្តិធម៌ លោកនាយការិយាល័យ និងអធិការនគរបាលស្រុកព្រៃនប់ កំលាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើលួច (លួចកាត់ខ្សែភ្លើង)មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ បេ ភក្តី ហៅអាតុញ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី៨ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ បេ ឃឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី២ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ បេ ឆុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី២ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯបក្ខពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕