ថ្ងៃទី៦នេះ យេីង​មានអ្នកជាសះស្បេីយ​​ចំនួន ២នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ទេ​

រហូតដល់ម៉ោង​ ០៨:០០ព្រឹក​ ថ្ងៃទី១៧ តុលា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៨៣នាក់ដដែល​​​​ ជាសះស្បេីយ​ ២នាក់​ (ជនជាតិ​ឥណ្ឌា​ ១នាក់​ នៅភ្នំពេញ​ និង​ ជនជាតិ​បារាំង​ នៅសៀមរាប)​ ចំនួនសំរាកនៅពេទ្យ​នៅសល់ ៣នាក់​​ ដូច្នេះចំនួនជាសះស្បេីយសរុបចំនួន ២៨០នាក់​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌​ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៦១៧៩៥ ស្មេីនឹង​ ៩៧៤៦ ក្នុង១លាននាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង