ឯឧត្តទេសរដ្ធមន្រ្តី មាស សុភា និង​ឯឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តដំបូកខ្មៅ និង​វត្ត​ថ្ម​បី​ដុំ លើភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ អង្គកឋិនទានសាមគ្គីដង្ហែរចូលវត្តដំបូកខ្មៅ និងវត្តថ្មបីដុំលើភ្នំត្បែងមានជ័យ ដែលផ្តួចផ្តើមឡើងដោយ ឯ​ឧត្តម​ មាស សុភា ទេស​រ​ដ្ធមន្រ្តីទទួលបន្ទុក្ខបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ធានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​​ខេត្ត និងលោកជំទាវ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត និងលោកជំទាវ ព្រមទាំង  ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី និង មន្រ្តីរាជការ គ្រប់លំដាប់ជាន់ថ្នាក់ នៃ រដ្ធ​​​​​​​ បាល​ខេត្តទាំអស់។

ដើម្បីដង្ហែរទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តដំបូកខ្មៅ និងវត្តថ្មបីដុំលើភ្នំត្បែង និងដើម្បីកសាងជណ្តើរឡើងភ្នំ និងកសាងវត្តថ្មបីដុំ ដែលស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ។

ពិធីបុណ្យអង្គកឋិនទានសាមគ្គីនេះដែរ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុង បរិវេនសាលាខេត្តព្រះវិហារ ដោយបានជួបជុំពុទ្ធបរិស័ទមកពីជិតឆ្ងាយ ដើម្បីប្រារព្ធពិធីក្រុងពាលី និង    នមសិកា ព្រះរត្តនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៍ទេសនា ជាមួយការចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន របស់ប្រជាពលរដ្ឋ ដើម្បីឧទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន បុព្វការី​ជន មាតាបិតា ញ្ញាតិការទាំងប្រាំពីសណ្តាន និងឧទិសដល់ដួងវិញ្ញាណក្ខនវីរយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមបញ្ជាក់ផងដែថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីក្នុងនោះ បានវេប្រគេនព្រះសង្ឃមានចំនួន ១៧០លានរៀល ប្រគេនព្រះសង្ឃវត្តដំបូកខ្មៅ និងវត្តថ្មបីដុំចំនួន ៥លានរៀល បច្ច័យដែលនៅសល់ ទុក្ខកសាងជួសជុលជណ្តើរឡើងភ្នំត្បែង និងកសាងវត្តថ្មបីដុំបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង