ថ្ងៃនេះយេីងរកឃេីញ២នាក់ករណីជំងឺកូវីដ-១៩ថ្មី និងមិនមានជាសះស្បេីយទេ
រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ យេីងរករកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ (ជាករណីនាំចូល ជនជាតិខ្មែរទាំងពីរនាក់) ដូច្នេះចំនួនសរុបកេីន ២៨៥នាក់ ចំនួនសំរាកនៅពេទ្យនៅកេីន ៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៨០នាក់ដដែល និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៦៥៩៩៤ ស្មេីនឹង ៩៩៩៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។