អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តម​សេ​នីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​ន​គរ​បាលជាតិនិងលោកជំទាវត្រូវបានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្ត

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ​ពុធ​ ៥កើត​ ខែ​កត្តិក​ ឆ្នាំ​ជូត ទោស័ក​ ព.ស.២៥៦៤ ​ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ​នាយឧត្តមសេនីយ៍ឯក​ អិន​ បូរ៉ា​ អគ្គស្នងការ​រងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ​ នាំយកអង្ករចំនួន ​១០​តោន(ដប់តោន) ថវិកា​ចំនួន ២០​លាន​រៀល​ (ម្ភៃលានរៀល) អាវភ្លៀង​ និងម៉ាស់ដែលជាអំណោ​យដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ និងលោក​ជំ​ទាវ ​​ផ្តល់​ជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាន​នគរ​បាខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការចុះសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រក្នុងខេត្ត ដែលកំពុងជួបការខ្វះខាតជីវភាព ។

លោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង តំណាងឱ្យកងកម្លាំងនគរបាលចំណុះ​ស្នង​ការ​ដ្ឋាន​ន​គ​របាលខេត្តបាត់ដំបង​ ​សូមគោរពថ្លែងអំណរគុណ និងសូមបួងសួងប្រសិទ្ធិ​ពរជ័យជូន ឯកឧត្តម នា​យឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការន​គរ​បាលជាតិ និងលោកជំទាវ ​ព្រមទាំងថ្នាក់ដឹក​នាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ សូមបានជួប​ប្រទះ​តែព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ​ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង