រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន ៣៣រូប ទទួលបានប្រតិបត្តិល្អ ចំពោះបរិស្ថានក្នុងកម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០»




ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីឱ្យការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទៅថ្នាក់ក្រោមជាតិ ទាំងបច្ចេកទេស និងថវិកា ។
ជាងនេះទៅទៀត ក្រសួងបរិស្ថានក៏បានជំរុញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ សំដៅធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ កាត់បន្ថយសម្ពាធបរិស្ថាន។នៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គល ទាំង៣៣រូបក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានក៏បានប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់អ្នកនិពន្ធបទភ្លេង អ្នកផលិតចម្រៀង និងអ្នកចម្រៀងបរិស្ថានផងដែរ ។
គួរបញ្ជាក់ថា កាលឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិគំរូ ចំនួន១២រូប ជូនដល់ក្រុមការងារពាក់ព័ន្ធ នឹង គម្រោងរេដបូកជាតិ (REED+) ចំនួន ៤៨០រូប មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និង យុវជន សហភាព សហព័ន្ធយុវជនកម្ពុជា ដែលចូលរួមធ្វើអនាម័យបរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៩ ចំនួន៧០។ នាពេលថ្មីៗនេះផង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់អ្នកថតរូប មេត្រីភាពបរិស្ថានឆ្នើមចំនួន ៣២រូប។
ទន្ទឹមគ្នានេះដែរ នាពេលកន្លងទៅនេះក្រុមការងារ បាន ចុះផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានទៅដល់ទីតាំងរបស់ប្រតិបត្តិករផ្ទាល់មានដូចជា សាលារៀន វត្តអារាម រោងចក្រសហគ្រាស និងធនាគារ សរុបចំនួន០៩ ប្រតិបតិ្តករ ក្នុងនោះដែរ មានរូបវន្ត បុគ្គលចំនួន ២រូប និងនីតិបុគ្គលចំនួន ៧អង្គ៕ by AKP