ឯកឧត្តម សក់ សេដ្ឋា អញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ នៅឃុំព្រៃខ្ពស់ ស្រុកបវេល
ខេត្តបាត់ដំបង.ភ្នំពេញ ចម្ងាយ ២៩១គីឡូម៉ែត្រ(ផ្លូវជាតិលេខ៥)៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ ក្រោមអធិបតី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង នៅបរិវេណវត្ត ក្បាលថ្នល់ ស្ថិតភូមិក្បាលថ្នល់ ក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ៕