ថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ទេ និង​មិនមានជាសះស្បេីយ​​ដែរ

រហូតដល់ម៉ោង​ ០៨:៣០ព្រឹក​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ ដែលកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ជនជាតិ​ខ្មែរ​ មន្ត្រីប្រតិបត្តិអង្គការសហប្រជាជាតិ ជាករណីនាំចូល) ​ ដូច្នេះចំនួនសរុប ២៩១នាក់​​​ដដែល​ ចំនួនសំរាកនៅពេទ្យ​ ៨នាក់​​ ចំនួនជាសះស្បេីយសរុបចំនួន ២៨៣នាក់​​ និងគ្មានអ្នកស្លាប់​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ ហើយឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ១៨១៧៤៩ ស្មេីនឹង​ ១០៨៨៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង