ឯកឧត្តម ហេង រតនា មន្ត្រីផ្នែកអង្គភាពស៊ីម៉ាក៖ លោកប្រើប្រាស់សុនខសំរាប់ជួយសង្គ្រោះជីវិតមនុស្សលោក តែបងប្អូនប្រជាពលរដ្ឋខ្មែរបរិភោគសាច់សុនខ ពិតជាពិបាកបើកភ្នែកមើលទង្វើ គ្មានសីលធម៌នេះណាស់
បើគិតមកដល់ថ្ងៃនេះ គឺអស់រយៈពេល២ឆ្នាំហើយ ដែលឯកឧត្តម ហេង រតនា មន្ត្រីផ្នែកអង្គភាពស៊ីម៉ាក បាននិយាយថា លោកប្រើប្រាស់សុនខសំរាប់ជួយសង្គ្រោះ ជីវិតមនុស្សលោក ដូចនេះយើងពិតជាពិបាកបើកភ្នែកមើលទង្វើ គ្មានសីលធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរបរិភោគសាច់សុនខនេះ ៖
“តើសមល្មមដល់វេលាក្នុងការបង្កើតច្បាប់ហាមឃាត់កូនខែ្មរ មិនឱយបរិភោគ សាច់សុនខ(ឆ្កែ)ឬនៅ? តាមប្រពៃណី សីលធម៌ និងជំនឿសាសនារបស់ពូជពង្សខែ្មរ មានតំណម(ហាមដាច់ខាត) មិនឱ្យកូនចៅបរិភោគសាច់ឆ្កែទេ! រហូតគិតថាអ្នកបរិភោគសាច់សុនខ នាំមកនូវចង្រៃឧបទ្រព បាត់បង់កិតិ្តយស និងសេចក្តីថ្លៃថ្នូរដល់ខ្លួន គ្រួសារនិងភូមិឋានផងដែរ។
បច្ចុប្បន្ននេះមានកូនចៅខែ្មរកាន់តែច្រើនឡើងៗនាំគ្នាបរិភោគសាច់ឆ្កែ ដែលប្រការនេះក៏ជាផ្នែកមួយធ្វើឱ្យសីលធម៏សង្គមនិងប្រពៃណីខ្មែរធ្លាក់ចុះដែរ! អង្គភាពស៊ីម៉ាក បានប្រើប្រាស់សុនខសំរាប់ជួយសង្គ្រោះ ជីវិតមនុស្សលោក ដូចនេះយើងពិតជាពិបាកបើកភ្នែកមើលទង្វើ គ្មានសីលធម៌នេះណាស់! “ by Khuon Phearit