ចុងក្រោយចង់និយាយថាទីកន្លែងស្អាតខ្លាំង រៀបចំបានល្អ សាកសមហ្នឹងតម្លៃ
លោកឧកញ៉ា ស្រីចាន់ថន បានថ្លែងនូវការ អគុណបងប្អូនសំរាប់ការមកលេងសួនកំសាន្តក្នុងឱកាសបុណ្យអ៊ុំទូក ថ្ងៃទី១ មានបងប្អូនមកលេងច្រើនណាស់លើសពីការំពឹងទុក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានបងប្អូនប្រជាពលរដ្ឋយើងបានចូល តប ជាមួយលោកនូវពាក្យមួយឃ្លា ៖
“ជំរាបសួរលោកឧកញ៉ា ខ្ញុំមានសំណមពរមួយរឿង តម្លៃផ្ញើម៉ូតូ បើយើងទិញសំបុត្រហើយ(៣$)កុំយកថ្លៃម៉ូតូទៀតអី។ free ទៅសំបុត្រម៉ូតូហ្នឹង (១៥០០៛) ។ ចុងក្រោយចង់និយាយថាទីកន្លែងស្អាតខ្លាំង រៀបចំបានល្អ សាកសមហ្នឹងតម្លៃ។”
លោកឧកញ៉ា ស្រីចាន់ថន បានឆ្លើយតបថា ៖
“បងយកទៅពង្រីកបន្ថែម ថ្លៃប្រាក់ខែបុគ្គលិក ២០០នាក់ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃសំរាម និងថ្លៃខូចខាត សល់ រឺ ខ្វះបងជាអ្នកបន្ថែមលុយខ្លួនឯងទៅធ្វើបុណ្យ នឹងជួយអ្នកក្រីក្រ ខ្វះខាតតាមបណ្តាខេត្តផ្សេងៗ មានអ្វីត្រូវសួរបងទៀតទេ” ។
អ្វីដែលលោឧកញ៉ាបានឆ្លើយតប គឺចង់បញ្ជាក់អំពីការភ្ញាក់រលឹកចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវស្វែងយល់អំពីអ្វីដែលមនុស្សគ្រប់រូបត្រូវចេះបរិចាកដើម្បីសង្គម និងធ្វើមនុស្សធម៌សម្រាប់ពាក្យថា ចេះជួយគ្នាដោយមិនមានការចាប់អារម្មណ៍ តួរយ៉ាងដូចជាយើងចង់លើកអំពីតម្លៃសេវាផ្ញើម៉ូតូនៅទីនេះ ពិតមែនវាថ្លៃជាងសៀវភៅទីផ្សាបន្ទុកពិតមែន ព្រោះនេះជាទីតាំងដីអភិវឌ្ឍរបស់ក្រុមហ៊ុន7NG តែប៉ុណ្ណោះ ចំណុចដែលសំខាន់នោះ ពិតណាស់ បើសិនជាបងប្អូនមកលេង ហើយយើងចង់និយាយអំពីការធ្វើមនុស្សធម៌ ចំពោះបងប្អូន ពិតជាបងប្អូនយោគយល់ និងសប្បាយចិត្តនិងចូលរួម ត្រឹមតែលុយ១០០០៛ ប៉ុន្តែបើឲ្យក្រុមហ៊ុនដាក់ធុងមួយសម្រាប់ប្រមូលនោះ វាពិតជាពិបាក ។
ដូច្នេះអ្វីដែលបងប្អូនបានទៅលេង គឺបានន័យថា បានជួយបរិចាកយ៉ាងធំធេងជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្រីក្រ តោកយ៉ាក ។
លោកបានតបបន្ថែមទៀតថា “កញ្ចុះសម្រាប់អង្គុយលេង និងញ៉ាំអាហារគឺ មិនយកលុយទេ តែក្រុមហ៊ុនគេដេញថ្លៃដូរជាកាហ្វេ ២កែវ រឺទឹកភេសជ្ជៈ ២កែវវិញ ដើម្បីសេវាថែទាំកញ្ចុះ និងអនាម័យ ហើយអគុណច្រើន“
អតិថិជនបានបន្តថា “Srey Chanthorn ហើយនៅថ្លៃថតជាមួយពស់អស់ម្នាក់2000រៀលទៀត“
លោកឧកញ៉ាបានតបដោយលេងសើចជាមួយបងប្អូនថា “សម្រាប់អ្នកមើលថែពស់ មានអីទៀតទេ” ហើយ “បើថតជាមួយក្រពើ មិនយកលុយទេ ” ។
យើងធ្លាប់បានដឹងរួចមកហើយថា លោកឧកញ៉ា ស្រី ចាន់ថន ត្រូវបានប្រជាពលរដ្ឋប្រទាននាមថា “ឧកញ៉ាចិត្តធម៌” ៕