ភ្ញៀវទេសចរ ចូលមកខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា មានចំនួនប្រមាណ ៣៨ ៦៤៣នាក់
ភ្ញៀវទេសចរ ចូលមកខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៣៨ ៦៤៣នាក់ ក្នុងនោះ ៖
១- ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៤ ៧៧៨នាក់ ។
២- ភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ៣៨ ០០០នាក់ (សាមសិបប្រាំបីពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១៨ ០០០នាក់ និងប្រមាណជា ២០ ០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និងរមណីយដ្ឋានផ្សេងៗទៀត ៕ ប្រភព: មន្ទីរទេសចរណ៍ខេត្តសៀមរាប







