សហរដ្ឋអាមេរិកបានបង្ហោះយន្តហោះស៊ើបការណ៍របស់ខ្លួននៅជិតព្រំដែនអន្តរកូរ៉េ
យោងតាមអ្នកតាមដានអាកាសចរណ៍បានឲ្យដឹងថា យន្តហោះស៊ើបការណ៍ប្រភេទ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញហោះហើរនៅលើតំបន់ជាច្រើននៅភាគខាងជើងខេត្ត Gyeonggi រួមទាំងទីក្រុងព្រំដែន Paju ក៏ដូចជាទីក្រុង Incheon និងទីក្រុង Siheung ផងដែរ។
យន្តហោះនេះត្រូវបានគេមើលឃើញថា កំពុងធ្វើបេសកកម្មស៊ើបការណ៍នៅលើមេឃខាងលើទីក្រុង Incheon ដែលស្ថិតនៅភាគខាងលិចទីក្រុងសេអ៊ូល និងតំបន់មួយចំនួននៅលើសមុទ្រខាងលិច។ វាមិនមែនជារឿងធម្មតាទេដែលយន្ដហោះស៊ើបការបានទៅដល់តំបន់ជិតនឹងខ្សែកំណត់ព្រំដែនយោធាដែលបំបែកកូរ៉េទាំងពីរ។
ការហោះហើរនេះបានកើតឡើងចំពេលដែលកំពុងមានការសន្និដ្ឋានថា កូរ៉េខាងជើងអាចសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួននៅថ្ងៃទី ៣ ខែវិច្ឆិកា ជិតពេលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសារកិច្ចចរចានុយក្លេអ៊ែររបស់ប្រទេសទាំងពីរនៅតែជាប់គាំងចាប់តាំងពីឆ្នាំមុនមក។
កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ យោធាសហរដ្ឋអាមេរិកបានហោះហើរយន្តហោះស៊ើបយកការណ៍ផ្សេងទៀតលើសមុទ្រខាងលិច៕by AKP