ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ខេត្តរបស់សមាគមក្រុមប្រឹក្សាក្រុង.ស្រុក.ឃុំ.សង្កាត់

ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំឆ្នេរទន្លេ ក្រុងស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ខេត្តរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង ដែលរៀបចំដោយលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្វាយរៀង ។
វេទិកានេះក៏មានកាអញ្ជើញចូលរួមពីឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ឯកឧត្តម អ៉ឹង ចិន្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាព លោកស្នងការរងនគរបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល-អភិបាលរងក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ជាសមាជិក សមាជិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ សរុប ៩៤រូប។
នៅក្នុងវេទិកានេះក៏មានការលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលបានកើតមាននៅមូលដ្ឋាន និងការបកស្រាយបំភ្លឺពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ ៕











