អបអរសាទរ មានអ្នកជាសះស្បេីយចំនួន ៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវី-១៩ថ្មីទេ

នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៧.៣០នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកជាសះស្បេីយចំនួន ៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវី-១៩ថ្មីទេ
ដោយឡែក អ្នកដែលបានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី គិតត្រឹមម៉ោង២៣:០០នាទីនៃយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបមានចំនួន ៦២៨នាក់ ត្រូវបានតេស្ត និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
ក្រសួង កំពុងបន្តធ្វេីតេស្ត និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត និងបន្តជូនព័ត៌មាន នៅពេលទទួលបានលទ្ធផលតេស្តបន្ត ។
សូមចូលអានព័ត៌មានខាងក្រោម ៖

