ព្រឹកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នឹងរៀបចំពិធីកម្ទេចឱសថខុសច្បាប់ចំនួន ៧,៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០,៧តោន
សេចក្ដីប្រកាសព័ត៌មាន៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នឹងរៀបចំពិធីកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០.៧តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក ដែលនឹងប្រារព្ធពិធីកម្ទេចនៅ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបរិវេណទីលានចាក់សំរាមដង្កោ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់នឹងសាលាសង្កាត់ជើងឯក) ។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្រ្តីរាជការ និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោល ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការកម្ទេចចោល ។
អាស្រ័យហេតុនេះ សូមសាធារណជន ព្រមទាំងសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបនិងចូលរួមយកព័ត៌មានតាមការគួរ៕
ព័ត៌មានបន្ថែមទំនាក់ទំនង ៖ 081 999 808/012 296 789