ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យគុណភាពផ្លូវ និងសំណង់សិល្បៈការផ្សេងៗដែលជាគម្រោងរបស់រដ្ឋបាលខេត្ត

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យគុណភាពផ្លូវ និងសំណង់សិល្បៈការផ្សេងៗដែលជាគម្រោងរបស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យគុណភាពផ្លូវ និងសំណង់សិល្បៈការផ្សេងតៗដែលជាគម្រោងរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ ដែលបាននិងកំពុងសាងសង់ និងសាងសង់រួចដោយក្រុមហ៊ុនដែលបានទទួលសិទ្ធិសាងសង់។ ក្នុងអំឡុងជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានពិនិត្យសិក្សាទីតាំងផ្សេងៗទៀតសម្រាប់កសាង ស្ថាបនា កែលម្អ និងអភិវឌ្ឍន៍ក្នុងឆ្នាំបន្ទាប់។

នៅក្នុងឱកាសនៃការចុះពិនិត្យការដ្ឋាននេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានជម្រុញដល់គ្រប់ក្រុមហ៊ុនដែលទទួលបានសិទិ្ធសាងសង់ទាំងអស់ត្រូវខិតខំសាងសង់ឲ្យទាន់តាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ជាមួយនេះឯកឧត្តមក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវសាងសង់ឲ្យបានត្រឹមត្រូវតាមស្តង់ដារ និងប្រកបដោយគុណភាពខ្ពស់៕ ប្រភព៖ រដ្ឋបាលខេត្តកែប




