លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត អញ្ជើញចុះចែកអំណោយជាមួយ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត

ក្រុងបាវិត៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចូលរួមកម្មវិធីចែកអំណោយជាមួយ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ចែកអំណោយមនុស្សធម៍អនុសាខាក្រុងបាវិត ដល់គ្រួសារជនចាស់ជរា ជនពិកា ស្ត្រីមានកូនច្រើន គ្រួសារក្រីក្រ កុមារកំព្រា និងគ្រួសារងាយរងគ្រោះផ្សេងៗសរុប ៣០គ្រួសារ ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងជាប្រធានកិត្តិសយអនុសាខាក្រុង និងគណៈគម្មាធិការអនុសាខាក្រុង ដោយក្នុង១គ្រួសារទទួលបាន៖
-អង្គរ២៥គីឡូក្រាម -មី១៥កញ្ចាប់ -ទឹកត្រី៣ដប -ទឹកស៊ីអ៉ីវ៣ដប -ត្រីខ៥កំប៉ុង -ទឹកផ្លែឈើ២កំប៉ុង -និងថវិកាចំនួន ៤០ ០០០រៀល ៕







