ប្រយ័ត្នជំងឺកូវីដ-១៩​ថ្មី​​ បើទោះបីមានអ្នកជាសះស្បេីយ​​ ២នាក់​ ឥឡូវក៏មានការនាំចូលចំនួន​ ២នាក់ដែរ

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី៧ វិច្ឆិកា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ​២នាក់​ (ជនជាតិ​ប៉ាគីស្ថាននិងជនជាតិឥណ្ឌា​ ជាករណីនាំចូល)​ ដូច្នេះចំនួនសរុបកេីន ២៩៤នាក់ ជាសះស្បេីយ​ ២នាក់​​​​​ (ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​)​ ចំនួនសំរាកនៅពេទ្យ​ ៦នាក់​​ ចំនួនជាសះស្បេីយសរុបកេីនចំនួន ២៨៨នាក់​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ១៩៣២២៣ ស្មេីនឹង​ ១១៥៧០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង