ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ និងមិនមានជាសះស្បេីយទេ

រហូតដល់ម៉ោង ០៨:៣០នាទី ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង (CDC)នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជនជាតិខ្មែរ ជាអង្គរក្សផ្ទាល់ការពាររដ្ឋមន្រ្តីក្រសួងការបរទេសហុងហ្ការី) ដូច្នេះចំនួនសរុបកេីន ២៩៥នាក់ ចំនួនសំរាកនៅពេទ្យកេីន ៧នាក់ ចំនួនជាសះស្បេីយសរុបកេីនចំនួន ២៨៨នាក់ និងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៩៤៨៣៩ ស្មេីនឹង ១១៦៦៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


