វិធានការថ្មី របស់ក្រសួងសុខាភិបាល «វិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក»
ភ្នំពេញ៖ ដោយមើលឃើញពីបញ្ហាវិធានការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចែកចាយនូវលិខិតមួយច្បាប់ ស្តីពី «វិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក» ។
នៅក្នុងនោះ ការធ្វើចត្តាឡីស័ក មិនត្រឹមត្រូវ ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ផងដែរ។
«វិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក»
១-នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ ទីកន្លែងធ្វើចត្តាឡីស័ក
២-តាមដានរោគសញ្ញានៃជំងឺ
៣-នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
៤-ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ
៥-លាងដៃជាមួយសាប៊ូ និង ទឹកស្អាត អោយបានញឹកញាប់
៦-ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬ កណ្តាស់
៧-បរិភោគម្ហូបអាហារដែលចម្អិនបានល្អ
៨-អនាម័យល្អក្នុងកន្លែងរស់នៅ និង រក្សាអារម្មណ៍
៩-បញ្ចប់ការអនុវត្តចត្តាឡីស័ក
១០-ទំនាក់ទំនងក្នុងករណីចាំបាច់និងបន្ទាន់ ។
រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណីជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់ (ដែលបានចេញប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា រួចហើយ)និងនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ និងមិនមានអ្នកជាសះស្បើយដែរ ។
រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើតេស្តលើមនុស្សចំនួន ១ ១៤៣នាក់ មានវិជ្ជមានតែ ៣នាក់ប៉ុណ្ណោះ ថ្ងៃស្អែកនឹងមានអ្នកមកធ្វើតេស្តបន្តទៀត។លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ឲ្យដឹងនាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្ដមនុស្សទាំង ៣១៥នាក់នោះ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩ ទាំងអស់។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ៣១៥នាក់ ដែលបានធ្វើតេស្តមាននៅភ្នំពេញជាង ២០០នាក់ និងតាមបណ្តាខេត្តជាង ១០០នាក់ ហើយថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ និងប្រតិភូរបស់លោក បានអញ្ជើញមកបំពេញទស្សនកិច្ចមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោកក៏បានអញ្ជើញទស្សនកិច្ចនៅប្រទេសថៃ ពេលទៅដល់ប្រទេសថៃ លោក ភីតធើ ស៊ីចាតូ បានរកឃើញថាមានជំងឺកូវីដ១៩។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានចំនួនសរុប ១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានចំនួន ១១៤៣នាក់។
ចំពោះអ្នកជំងឺ ៣នាក់ដែលត្រូវបានរកឃើញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យនោះមានសុខភាពល្អធម្មតា»។
អ្នកទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖
* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
* ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
* ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
ដូច្នេះចំនួនសរុបកើន ៣០០នាក់ ចំនួនសំរាកនៅពេទ្យកើន ១២នាក់ ចំនួនជាសះស្បើយសរុបចំនួន ២៨៨នាក់ និងស្លាប់គ្មាន ។
គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានចំនួន ៤នាក់។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នឲ្យបានខ្ពស់
ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសកម្ពុជាយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ យើងបានធ្វើតេស្តចំនួន១៩៩៥១០ ស្មើនឹង ១១៩៤៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕