នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ ដែលជាករណីនាំចូល​ ជនជាតិអាមេរិកាំង

រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក​ ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ ដែលជាករណីនាំចូល​ ជនជាតិអាមេរិក​ក្រោយធ្វេីតេស្តលេីកទី២​ ដូច្នេះចំនួនសរុបកេីន ៣០១នាក់​ ចំនួនសំរាកនៅមន្ទីរពេទ្យ​កេីនឡើង ១៣នាក់​​ ចំនួនអ្នកជាសះស្បេីយសរុបចំនួន ២៨៨នាក់​​ និងស្លាប់គ្មាន​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ២០១៨២៦ ស្មេីនឹង​ ១២០៨៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជាប្រចាំ ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកទាំងមូលកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

អត្ថបទដែលជាប់ទាក់ទង