ស្រូវពូជចំនួន ៣២០តោន បានផ្តល់ជូនដល់ប្រជាកសិករចំនួន ៣ ២០០គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ចាម៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាកសិករចំនួន ៣ ២០០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលនឹងធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។







