ក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ ដែលជាករណីនាំចូល គឺជនជាតិអាមេរិក ធ្វេីដំណេីរពីសហរដ្ឋអាមេរិកមកកម្ពុជា

រហូតមកដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង (CDC)នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ ដែលជាករណីនាំចូល គឺជនជាតិអាមេរិក ធ្វេីដំណេីរពីសហរដ្ឋអាមេរិកមកកម្ពុជា ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣០២នាក់ ចំនួនសំរាកនៅមន្ទីរពេទ្យកេីនឡើង ១៣នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ២៨៩នាក់ដដែល និងស្លាប់គ្មាន ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បន្ដពិនិត្យសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ជាលើកទី៣ ចាប់ពីម៉ោង៧ព្រឹកតទៅ នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
គួរជម្រាបថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា បានធ្វើវិភាគមាន ២ ៥៥៣វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន ១៧៣៤នាក់ និងលើកទី២ ចំនួន ៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមាន មានចំនួន ១៧៣០នាក់។

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២០៧១៤៨ ស្មេីនឹង ១២៤០៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

