Detail Top Banner

ក្រុមការងារខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សា ជាមួយតំណាងប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍ខេត្ត

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាសាលាខេត្ត ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមការងារថ្នាក់ខេត្ត ជាមួយតំណាងប្រជាពលរដ្ឋចំនួន៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍ខេត្តកំពង់ចាម ទៅអនុស្ថានីយ៍ខេត្តក្រចេះ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៧គ្រួសារបានដាក់ពាក្យបណ្តឹងមករដ្ឋបាលខេត្ត ដើម្បីស្នើសុំជួបឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជួយដោះស្រាយ។ កន្លងមករដ្ឋបាលខេត្ត បានអញ្ជើញខាងអគ្គិសនីកម្ពុជា ចូលរួមដោះស្រាយជាមួយគ្នា ក្នុងនាមជាម្ចាស់គម្រោង ដើម្បីដោះស្រាយជាច្រើនលើកច្រើនសារមកហើយ តែមិនទទួលបានដំណោះស្រាយ ហើយនៅថ្ងៃនេះ ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមទាំង ៩នាក់ នៅតែមិនព្រមទទួលយកតាមគោលការណ៍ដោះស្រាយរបស់អគ្គិសនីកម្ពុជានោះទេ ពោលតំណាងគ្រួសារដែលរងផលប៉ះពាល់ បានទាមទារក្នុងតម្លៃខ្ពស់ ហើយក៏មានអ្នកសំណូមពរសុំជីកស្រះចិញ្ចឹមត្រី សាងសង់ផ្ទះ និងសុំដូរដី៕ ប្រភព រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង