អបអរសាទរ កម្ពុជាគិតមកដល់ព្រឹកនេះ ពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ

មកដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣០២នាក់​​ ចំនួនសំរាកមន្ទីរពេទ្យ​ ១៣នាក់​ និងចំនួនជាសះស្បេីយសរុបចំនួន ២៨៩នាក់​​ដដែល​ និងគ្មានអ្នកស្លាប់​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២០៨១៥៤ ស្មេីនឹង​ ១២៤៦៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
រីឯ​លទ្ធផលតេស្តលេីកទី៣​ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៌ ៣វិច្ឆិកា​ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖
អត្ថបទដែលជាប់ទាក់ទង