ថ្ងៃនេះ ជាសះស្បើយ២នាក់ តែមានអ្នកនាំជម្ងឺកូវីដ-19ថ្មីចូលដោយជនជាតិខ្មែរ មកពីសហរដ្ឋអាមេរិកម្នាក់ទៀត

រហូតដល់ម៉ោង ០៧:២០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ករណីនាំចូល ជនជាតិខ្មែរ មកពីសហរដ្ឋអាមេរិក) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៣នាក់ ចំនួនជាសះស្បេីយ ២នាក់ ចំនួនសំរាកពេទ្យសល់ ១២នាក់ និងចំនួនជាសះស្បេីយសរុបចំនួនកេីន ២៩១នាក់ និងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២១០៩២៨ ស្មេីនឹង ១២៥៥៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
ជាមួយគ្នានេះ យើងក៏ទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាលនឹងបន្ដធ្វើការផ្សព្វផ្សាយដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក MTV TODAY និងគេហទំព័ររបស់ខ្លួន www.mtv-today.com ដែលគេហទំព័រនេះ តែងតែធ្វើការផ្តល់ជាដំណឹង និងអប់រំ ដែលអស់លោក អ្នកនាង កញ្ញា អាចទាញយកមកមើល និងប្រើប្រាស់បាន៕

