ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានការវិវឌ្ឍទៅរកភាពជាសះស្បើយច្រើន ដោយវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាល

រហូតដល់ម៉ោង​ ០៧:៣០ព្រឹក​ ថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២០​ យេីងពុំឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៤នាក់​​ដដែល(ស្ត្រី៦៤ បុរស២៦២នាក់​ និងមិនមាន​ជាសះស្បេីយ​ទេ​ ចំនួនសំរាកពេទ្យ​ ១៣នាក់(ប្រុស១១ ស្ត្រី១នាក់)​​​ចាក់អង្រែ ១នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ២៩១នាក់​ដដែល​​​​ និងស្លាប់គ្មាន​ ។
ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣វិច្ឆិកាផ្ទាល់ អ្នកវិជ្ជមាន​កូវីដ-១៩ សល់​ ៣នាក់ និងដោយប្រយោលចំនួន ១២៤៤នាក់ អវិជ្ជមានទាំងអស់នៅក្នុងការធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
ថ្ងៃទី១៩ បន្តធ្វើតេស្ត ១៥៦៩នាក់នៅរាជធានីភ្នំពេញ (មានជនជាតិហុងគ្រី ៥នាក់ រាប់បញ្ចូលអ្នកវិជ្ជមាន ៤នាក់) ខេត្តកណ្តាល ៦៧នាក់ ខេត្តពោធិសាត់ ៤០នាក់ ខេត្តព្រៃវែង ២៣នាក់ និងកំពង់ធំ ៣នាក់ ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ខេត្តកំពង់ឆ្នាំង ១១នាក់ ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ខេត្តកែប ១៨នាក់ និងខេត្តព្រះសីហនុ ៤០នាក់ និងខេត្តកំពង់ចាម ១នាក់ ។
សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ខេត្តព្រះវិហារ ២០នាក់ ខេត្តរតនគិរី ១០នាក់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ២១៥១៣២ ស្មេីនឹង​ ១២៨០៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង