លាហើយព្រឹត្តិការណ៍ ៣វិច្ឆិកា

សម្ដេចតេជោ ហ៊ុន សែន ៖ ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីសក័១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។
ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភារះថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱយបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។
សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។
មូលហេតុដែលខ្ញុំធ្វើដូចនេះក៍ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។
លាហើយព្រឹត្តិការណ៍៣វិច្ឆកា៕








