ព្រឹកនេះជាសះស្បើយ១នាក់ និងចម្លងជម្ងឺកូវីដ-១៩ថ្មី១នាក់ ខ្មែរ មកពីប្រទេសអាមេរិកាំង

គិតត្រឹមម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ និងមានអ្នកជាសះស្បេីយ​ ១នាក់​ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៥នាក់​​​ ចំនួនសំរាកពេទ្យ​នៅសល់ ១០នាក់​​ ​ និងចំនួនជាសះស្បេីយសរុបចំនួនកេីន ២៩៥នាក់​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាលបានធ្វេីតេស្តចំនួន​ ២១៧៦០៥ ស្មេីនឹង​ ១២៩៥២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង