Detail Top Banner

អភិបាលរាជធានីភ្នំពេញ ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ

ភ្នំពេញ៖ ទោះបីព្រឹត្តការណ៍ ៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិង​ទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែ កូវីដ–១៩ មិនបានភ្លេចយើងនោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនំជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ–១៩ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសនេះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនិងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ។ ឯកឧត្តម បន្តថា ព្រឹទ្ធកាល ៣វិច្ឆិកា បានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លង​កូវីដ–១៩ ។
ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ គឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែ កូវីដ–១៩មិនបានភ្លេចយើងនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង