ថ្ងៃនេះគ្មានអ្នកជាសះស្បើយ គ្មានអ្នកចម្លងជំងឺ​កូវីដ-១៩​ ថ្មីទេ​

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺ​កូវីដ-១៩​ ថ្មីទេ​ និងមិនមានជាសះស្បេីយ​ដែរ​​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៦នាក់​ដដែល​​​ ចំនួនសំរាកមន្ទីរពេទ្យ​ ១១នាក់​​​​ និងចំនួនអ្នកជាសះស្បេីយសរុប ២៩៥នាក់​ ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល បានធ្វេីតេស្តចំនួន​ ២១៩៨៧៨ ស្មេីនឹង​ ១៣០៨៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង