នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង(CDC) យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ និងមានជាសះស្បេីយ ១នាក់ ជនជាតិឥណ្ឌា

រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង (CDC)យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ និងមានជាសះស្បេីយ ១នាក់ (ជនជាតិឥណ្ឌា) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៣០៦នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ១០នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២២១១៧៤ ស្មេីនឹង ១៣១៦៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

