សេចក្ដីណែនាំ​ ដើម្បីបញ្ចៀស​ហានិភ័យ​ នៃការ​ចម្លង​ជំងឺកូវីដ១៩ ជាអតិបរមា​ដល់ថ្នាក់ដឹកនាំ​កំពូល​ ក្នុងពិធី​ជំនួប​ផ្លូវការ​នានា

ក្រសួង​សុខាភិបាល​កម្ពុជា​ ​ចេញ​សេចក្ដីណែនាំ​មួ​យ​ដើម្បីបញ្ចៀស​ហានិភ័យ​ នៃការ​ចម្លង​ជំងឺកូវីដ១៩ ជាអតិបរមា​ដល់ថ្នាក់ដឹកនាំ​កំពូល​ ក្នុងពិធី​ជំនួប​ផ្លូវការ​នានា រាប់​ចាប់​តាំង​ពី​មុន​ពេល​មក​ដល់ ពេល​មក​ដល់ និង​ជំនួប​សវនាការ ជាដើម។
សេចក្ដីណែនាំ​ចុះកាលបរិច្ឆេតថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​មាន​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ចុះហត្ថលេខា បាន​ប្រាប់​ភ្ញៀវជាតិ និង​អន្ដរជាតិ ដែលមាន​បំណង​ចង់​ចូល​គាល់ ព្រះមហាក្សត្រ និង​សម្ដេច​ព្រះវររាជមាតាជាតិ​ខ្មែរ ចូល​ជួប​សវនាការ​ជាមួយ​ សម្ដេច​​វិបុល​សេនាភក្ដី​ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គមហាពញាចក្រីប្រធាន​រដ្ឋសភា និង សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​គោរព​តាម​ការ​ណែនាំ​នានា ទៅតាម​ដំណាក់កាល​ ដែល​ក្រសួង​បាន​កំណត់ ដូច​មាន​នៅក្នុង​លិខិត​ខាងក្រោមនេះ ៖
អត្ថបទដែលជាប់ទាក់ទង