ថ្ងៃនេះមានជំងឺកូវីដ-១៩ថ្មី នាំចូល១នាក់ ជនជាតិនេប៉ាល់ និងជាសះស្បេីយ ២នាក់ ជនជាតិខ្មែរ និងអាមេរិក

រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជនជាតិនេប៉ាល់ ធ្វេីដំណេីរពីប្រទេសនេប៉ាល់ និងរកឃេីញវិជ្ជមានក្រោយធ្វេីតេស្តលេីកទី២ នៅថ្ងៃទី១៣ នៃចត្តាឡីស័ក) និងមានជាសះស្បេីយ ២នាក់ (ជនជាតិខ្មែរ និងអាមេរិក) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៧នាក់ ចំនួនសំរាកពេទ្យនៅសល់ ៩នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៨នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២២៣២១៧ ស្មេីនឹង ១៣២៨៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

