ជាង១៥ម៉ឺននាក់នៃអ្នកបោះឆ្នោត អាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០២០

ភ្នំពេញ៖ មូលហេតុ ៤យ៉ាង គឺបានទទួលមរណភាព បានផ្លាស់លំនៅឋាន ឬចំណាកស្រុកចេញទៅឃុំសង្កាត់ផ្សេង ហើយបានចុះឈ្មោះលើសពីមួយកន្លែង ( ឈ្មោះស្ទួន ) និងត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោតក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គ.ជ.ប បានប្រកាសថា អ្នកបោះឆ្នោតជាង ១៥ម៉ឺននាក់ អាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០។

ជាការកត់សម្គាល់ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវបិទផ្សាយព្រមៗគ្នា នៅតាមបណ្តាឃុំសង្កាត់ នៅទូទាំងប្រទេស នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រភពពី គ.ជ.ប ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង មានចំនួន ៨ ៨៣១ ៩៨៨នាក់ តែដោយឡែកអ្នកបោះឆ្នោត ដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៥៤ ៧៦៨នាក់ មន្ត្រី គ.ជ.ប ដដែលបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សូមអញ្ជើញចូលរួមពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ២០២០តទៅ។
ចំពោះបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០២០នេះ ក្រៅពីមានការបិទផ្សាយនៅតាមសាលាឃុំសង្កាត់ហើយនោះ បញ្ជីនេះ ក៏មានបង្ហោះផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh លោកអ្នក អាចស្វែងរកតាមកម្មវិធីទូរស័ព្ទដៃ ( app ) Voterlist KH ក៏បាន៕ អរគុណសន្តិភាព

