កម្ពុជា នឹងសាកល្បង ការបោះឆ្នោតតាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង រៀបចំការបោះឆ្នោតសាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបប្រធានថ្មីនៃអង្គការ JICA លោកស្រី ហារូកូ កាម៉ី (Haruko Kamei) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ទីស្តីការ គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានលើកឡើងថា គ.ជ.ប នឹងរៀបចំកា រ បោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ប្រធាន គ.ជ.ប ក៏បានស្នើសុំឱ្យមានកិច្ចសហការ ជាបន្តទៅទៀត ដោយស្នើសុំភាគី ជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ ២ពាន់គ្រឿង និង Power Bank ២ពាន់ គ្រឿង ដើម្បីបម្រើឱ្យការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១ រួមមាន៖ ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតាមប្រព័ន្ធអនឡាញ (Online)។
ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online)។ ការបញ្ជូននិង ការទទួលលទ្ធផលបោះឆ្នោតបឋម ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជន ជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ។
ឯកឧត្តមប្រធានគ.ជ.បបានគូសបញ្ជាក់ថា «ប្រសិនបើការបោះឆ្នោតសាកល្បង ក្នុងឆ្នាំ២០២១ ទទួលជោគជ័យ នោះការរៀបចំការបោះឆ្នោតនៅ ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបក៏ទទួលបានជោគជ័យដែរ ដែលធ្វើឱ្យគ្រប់ភាគី ទទួលយកលទ្ធផល នៃការបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប ដោយយើងទាំងអស់គ្នា បានដឹងហើយថា ការបោះ ឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ដូច្នេះបើយើងរៀបចំការ បោះឆ្នោតបានល្អ នោះលទ្ធិប្រជាធិប តេយ្យកាន់តែល្អ និងរឹងមាំនៅកម្ពុជា»។
ឯកឧត្តមប្រធានគ.ជ.បបានលើកឡើងថា បំណងប្រាថ្នាដ៏ធំរបស់លោក គឺត្រូវធ្វើ ឱ្យទាល់តែបានការបោះឆ្នោត ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនោះគឺ៖ អ្នកដែលគ្រប់អាយុ ១៨ឆ្នាំឡើងទៅ នៅពេលដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវតែ មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ហើយសំឡេងឆ្នោតត្រូវតែរាប់ឱ្យបានត្រឹមត្រូវជាទីបំផុត។
លទ្ធផលនៃការបោះឆ្នោតទាំង៣ដំណាក់កាល (លទ្ធផលបឋម បណ្តោះអាសន្ន និងផ្លូវការ) មិនត្រូវខុសគ្នាជាដាច់ខាត។ ជាកិច្ចសហការបន្តជាមួយ គ.ជ.ប ឯកឧត្តមប្រធាន ក៏បានស្នើសុំជំនាញការ ៣រូប លើផ្នែកច្បាប់ បច្ចេកទេស និងផ្នែកបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត។
ជាការឆ្លើយតប លោកស្រី ហារូកូ កាម៉ី (Haruko Kamei) នាយិកាអង្គការ JICA បានបានលើកឡើងថា លោកស្រីមានកិត្តិយសណាស់ ដែលលោកស្រីមានឱ កាសបានជួបសម្តែងការគួរសមជាមួយនឹង គ.ជ.ប។
លោកស្រីបានធ្វើការវាយតម្លៃ ខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការយ៉ាងស្អិតរមួត និងស្និទ្ធស្នាល ជាទីបំផុត រវាងអ្នកជំនា ញការជប៉ុន និង គ.ជ.ប ហើយលោកស្រី ទទួលស្គាល់ថា ការបោះឆ្នោតគឺជាស្នូលនៃ លទ្ធិប្រជាធិបតេយ្យ ហើយលោកស្រីក៏ជឿជាក់ថា គ.ជ.ប រៀបចំកា របោះឆ្នោតបន្តទៀ តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ពាក់ព័ន្ធនឹងសំណើរបស់ គ.ជ.ប បើតាមប្រធានថ្មីរូបនេះបានឱ្យដឹងថា អង្គការ JICA បានទទួល រួចហើយកាលពីខែសីហា ឆ្នាំ២០២០ ដែល គ.ជ.ប បានដាក់តាម រយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ដោយសារអង្គការ JICA ជាអង្គការអនុវត្តជំ នួយឥតសំណងរបស់ប្រទេសជប៉ុន ដូចនេះលោកស្រីនៅតែបន្តការ អនុវត្តតាមគោលកា រណ៍របស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាការងាររបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ សម្រាប់ សំណើនេះ លោកស្រីពុំទាន់បានទទួលព័ត៌មានលម្អិតនៅឡើយទេ ពីព្រោះត្រូវរង់ចាំការ សម្រេចពីរដ្ឋាភិបាលជប៉ុន ហើយលោកស្រីនឹងផ្តល់ព័ត៌មាន ជាបន្តបន្ទាប់ដល់ គ.ជ.ប ប្រសិនបើទទួលបានចម្លើយ វិជ្ជមាននៃសំណើនោះ បន្ទាប់មក លោកស្រីស្នើសុំឱ្យមាន ជំនួបក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីពិនិត្យមើល សំណើនេះ ពីព្រោះថាកន្លងមកជប៉ុនបាន ជួយរួចហើយពាក់ព័ន្ធនឹងការងារមួយចំនួនដូចជា ការចុះឈ្មោះ បោះឆ្នោត ដូច្នេះត្រូវពិនិត្យមើលឡើងវិញនូវអ្វីដែលត្រូវ ជួយជាបន្តទៀត តាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន គ.ជ.ប បានជម្រាបជូនលោកស្រីប្រធានអង្គការ JICA អំពីកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីជប៉ុន តាមរយៈអង្គការ JICA ដែលតែងតែផ្ត ល់ជំនួយមិនដាច់ ទាំងសម្ភារ បរិក្ខារផ្សេងៗ ដូច ជារថយន្ត Pickup ចំនួន ៤០គ្រឿង ហិបឆ្នោតចំនួន ១១.០០០ និងជំនាញការជាច្រើនរូប សម្រាប់ការ បោះឆ្នោតនៅប្រទេស កម្ពុជា ជាពិសេសចាប់តាំងពីឯកឧត្តមប្រធានចូលមកដឹកនាំនៅ គ.ជ.ប តាំងពីឆ្នាំ២០១៥ រហូត មកដល់បច្ចុប្បន្ន។ ជំនួយទាំងអស់បានបែងចែកទៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់តាមតម្រូវការ ដើម្បីបម្រើសេវាបោះ ឆ្នោតជូនពលរដ្ឋកម្ពុជា។
ចំពោះអ្នកជំនាញការដែលបានធ្វើការជាមួយ គ.ជ.ប កន្លងមក មានចំនួន ៨រូប ដែលធ្វើការក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ក្នុងនាមជាអ្នកបច្ចេកទេស និងការធ្វើកំណែ ទម្រង់ការបោះឆ្នោត៕ អរគុណសន្តិភាព