យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជនជាតិខ្មែរ ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក) និងមានជាសះស្បេីយ ១នាក់
ភ្នំពេញ៖ រហូតដល់ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជនជាតិខ្មែរ ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក) និង មានជាសះស្បេីយ ១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៨នាក់ ជាសះស្បេីយ ១នាក់ (ជនជាតិខ្មែរ) ចំនួនសំរាកពេទ្យនៅសល់ ៩នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ២៩៩នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២២៧៦៦៧ ស្មេីនឹង ១៣៥៥១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។