យន្តហោះពិឃាតរបស់ចិន អាចហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរ រួចរាល់ជាផ្លូវការហើយ
ចិន នៅសប្តាហ៍នេះ បានបញ្ចេញជាផ្លូវការនូវប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងមានសមត្ថភាពហោះឆ្លងទ្វីប ប្រភេទ H-20 stealth bomber ជាប្រភេទយន្តហោះពិឃាត ដោយអះអាងបង្កើតឡើងដើម្បីពង្រីកសមត្ថភាពការពារជាតិរបស់ខ្លួន។
ទោះជាយ៉ាងណា យន្តហោះ H-20 stealth bomber ត្រូវគេរាយការណ៍ថា កំពុងស្ថិតក្រោមការអភិវឌ្ឍន៍នោះឡើយ ប៉ុន្តែមន្ទីរបញ្ចាកោណអាមេរិក បានជឿថា យន្តហោះទម្លាប់គ្រប់បែកដ៏ទំនើបរបស់ចិនមួយនេះ គឺអភិវឌ្ឍន៍រួចរាល់ជាស្ថាពរហើយ ដោយមានសមត្ថភាពអាចវាយប្រហារគោលដៅដែនសមុទ្រគ្រប់គ្រងដោយអាមេរិក ដូចជាកោះហ្គាម ខណៈអ្នកជំនាញជឿជាក់ថា H-20 មានសមត្ថភាពហោះដល់កោះហាវៃរបស់អាមេរិកទៀតផង។