សូមកុំទាន់ស្លន់ស្លោ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៧នាក់ និងអ្នកជាសះស្បេីយ ២នាក់
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី២៩ វិច្ឆិកា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៧នាក់ (ករណីនាំចូល ជនជាតិខ្មែរ ១នាក់ធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក និងរកឃេីញជនជាតិខ្មែរឆ្លងក្នុងស្រុកចំនួន ៦នាក់) និង មានជាសះស្បេីយ ២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣១៥នាក់ ជាសះស្បេីយ ២នាក់ (ជនជាតិខ្មែរទាំង២នាក់) ចំនួនសំរាកពេទ្យនៅកេីន ១៤នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣០១នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២២៨៩៧២ ស្មេីនឹង ១៣៦២៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
ដោយឡែកក្រុមការងារក្រសួង នឹងយកវត្ថុសំណាកនៅកន្លែងផ្សេងៗទៀត ក្នុងករណីចាំបាច់ រីឯអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនៅខេត្តសៀមរាប សូមអញ្ជើញទៅធ្វើតេស្តនៅសាលាគុរកោសល្យខេត្តសៀមរាប ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរសុខាភិបាល។
នៅតាមបណ្តាខេត្តពាក់ព័ន្ធនានា សូមធ្វើការទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តបានទាន់ពេលវេលា ជាករចូលរួមទាំងអស់គ្នា ក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ បន្តគ្នានៅតាមសហគមន៍។
ពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧នាក់ ដែលក្នុងនោះមាន ៦នាក់ ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក ជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕