រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៣នាក់ (ជនជាតិខ្មែរឆ្លងក្នុងស្រុកទាំងអស់) និងជាសះស្បេីយ ៣នាក់

រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី១ ធ្នូ ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៣នាក់ (ជនជាតិខ្មែរឆ្លងក្នុងស្រុកទាំងអស់) និងជាសះស្បេីយ ៣នាក់ (ជនជាតិខ្មែរ ២នាក់ និងជនជាតិហុងហុងហ្ការី ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣២៦នាក់ ចំនួនសំរាកពេទ្យនៅ ២២នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣០៤នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ២៣១៤៤៣ ស្មេីនឹង ១៣៧៧៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

