បុគ្គលពីររូប ដែលក្រសួងសុខាភិបាល បានបង្ហាញនូវរូបភាពអាចជាប្រភពនៃការចម្លងមេររោគកូវីដ-១៩
មុននឹងចេញសេចក្ដីប្រកាសនេះ កន្លងមកក្រសួងធ្លាប់បានចេញសេចក្ដីប្រកាសមួយរួចមកហើយ ស្ដីពីការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨ ខែវិច្ឆិកា ។ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធ ប៉ះពាល់ពួកគាត់ ត្រូវទៅធ្វើតេស្ដស្វែងរកកូវីដ១៩ជាបន្ទាន់ ចំពោះបុគ្គលពីររូបដែលមាននៅក្នុងសេចក្ដីប្រកាសនេះ ដោយស្ត្រីមានឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ១៩មុនគេ និងជាករណីជាសះស្បើយក្រោយការបង្កររោគ ហើយនឹងអាចជាប្រភពទី១ នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ជាមួយគ្នានេះផងដែរក្រសួងបានធ្វើការអំពាវនាវអោយអ្នកដែលដឹងខ្លួនថាបានប៉ះពាល់ពួគគាត់ទាំងពីររូបចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ បើទោះបីជាមិនមានចេញរោគសញ្ញាអ្វីក៏ដោយ ត្រូវមកធ្វើតេស្ដដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលស្នាក់នៅ។
សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ សូមទៅធ្វើតេស្ដ ដោយយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។
សូមចូលអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖