នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា ១នាក់ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ

រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា ១នាក់ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងជាសះស្បេីយ ១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣៤៦នាក់ ចំនួនសំរាកពេទ្យ ៤០នាក់ និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣០៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងមានឆ្លងក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន 240491 ស្មេីនឹង 14314 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។



