ភ្នំគូលែន គឺជាបេតិកភណ្ឌធម្មជាតិ ពីព្រោះធម្មជាតិ បានបង្កើតឡើងរាប់ម៉ឺនឆ្នាំ

អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ បានសរសេរថា មានតំបន់ការពារបុរាណដ្ឋាន ០៥ តំបន់នៅភ្នំ គូលែន។ វគ្គនេះ សូមជូនតំបន់បុរាណដ្ឋាន ស្រះដំរី។ តំបន់នេះ មានបុរាណដ្ឋាន ៦ រួមមាន ស្រះដំរី (កសាង នៅ សតវត្ស ទី ៩ នៃ គ.ស) ពើងប្រចៀវ ព្រះគោ ស្នាមសសរ ស្រះថ្មបាយក្រៀម និងទំនប់ទឹក ហើយប្រភេទបុរាណដ្ឋានទាំង ៦ នេះ ឈ្មោះថា ពើង។ ដូនតា បានឆ្លាក់ថ្មធម្មជាតិ នៅទីនោះ ជារូបសត្វដំរី សត្វតោ សត្វខ្លា សត្វគោ បានកសាងស្រះ និងទំនប់ទឹក។ លើពោះសត្វដំរី មានអក្សរចារឹក និងនៅពើងប្រចៀវ មានគំនូរ បុរាណ។ ស្នាដៃទាំងនេះ ហៅថា បេតិកភណ្ឌវប្បធម៌។
ស្រះដំរី ស្ថិតនៅលើភ្នំ គូលែន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ យុវជនរស់នៅលើភ្នំ គូលែន រង់ចាំជូនភ្ញៀវទៅមើលស្រះដំរី។ មានផ្ទះសំណាក់សហគមន៍។ មានជនជាតិបរទេសស្នាក់នៅទីនោះ ជាមួយភរិយា និងកូនៗជាទីស្រលាញ់។
សូមជួយលើកស្ទួយជីវភាពរបស់ សហគមន៍មូលដ្ឋាន តាមរយៈការកំសាន្តនៅទីនោះ។
ក្រុមការងារបានថតនៅខែកុម្ភៈ ឆ្នាំ២០២០។ សូមជូនពរសុខភាពល្អ សុភមង្គល និងគ្មានជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង។
មានសំណួរ តើហេតុអ្វី អាជ្ញាធរអប្សរា អាជ្ញាធរស្រុក មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ឱ្យដាក់រូប រាមលក្ខណ៍-ជប់លក្ខណ៍ (មិនមាន ក្នុងបញ្ជីវត្ថុបុរាណ ភ្នំ គូលែន) នៅម្តុំស្រះដំរី?
ប្រភព៖ Heritages Dairy- បេតិកភណ្ឌប្រចាំថ្ងៃ
















