មេក្លោងគ្រឿងញៀនជាជនជាតិថៃម្នាក់ ត្រូវបានកំលាំងស្នងការនគរបាលខេត្តបាត់ដំបង បង្ក្រាបបានជោគជ័យ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញសហការណ៍ជាមួយមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ ឈ្មោះ ផាត់ ភុំរតនា ហៅហ្វា មានទីលំនៅឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ។
វត្ថុតាងដកហូតបាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ៣០ដុំធំ មានទម្ងន់សរុប ២៩៨៥៧,០២ក្រាម ទូរស័ព្ទដៃ សៀវភៅធនាគារ និងលិខិតឆ្លងដែន ចំពោះមុខ ជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក។
គួរបញ្ជាក់ថា ស្រុកកំរៀង គីមុខសញ្ញគ្រឿងញៀនធំៗ តែងតែធ្វើសកម្មភាពចែកចាយនៅតំបន់មួយនេះយ៉ាងសកម្មផងដែរ៕