Detail Top Banner

អគារ​កាណាឌីយ៉ា៣២ជាន់ ក្រសួងសុខាភិបាល សម្រេច​បិទ​រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ភ្នំពេញ​៖ ការសម្រេច​នេះ បានធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ជម្រាប​ជូន​​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា ពី​ការបិទ​អគារ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។

​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល ១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។

ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០»៕​

អត្ថបទដែលជាប់ទាក់ទង