សម្ដេចក្រឡាហោម ស ខេង៖ ផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះមន្រ្តីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចេញផ្សាយ ថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 2020 ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្រ្តីរាជការដែលបំរើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍៕ ចែករំលែក