ឯកឧត្ដម ម៉ម ប៊ុនហេង ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ
ភ្នំពេញ៖ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំដល់អភិបាលរាជធានី-ខេត្ត ស្ដីពី ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយ និង ការអនុវត្តវិធានការសុខភាពសាធារណៈ និងបន្តការក្រើនរំលឹកណែនាំបន្ថែម អំពីការអនុវត្តវិធានការបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមកន្លែងប្រកបអាជីវកម្មលក់ទំនិញ ឬផ្ដល់សេវាកម្មនានា នៅទូទាំងរាជធានី.ខេត្ត។