ចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣៥៤នាក់ ចំនួនសំរាកពេទ្យកេីន ៤៧នាក់

រហូតដល់ម៉ោង ១០:០០ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ចំនួន ៤នាក់ (សរុប ៣៨នាក់ ក្នុងព្រឹត្តិការ ២៨ វិច្ឆិកា) និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងជាសះស្បេីយគ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣៥៤នាក់ ចំនួនសំរាកពេទ្យកេីន ៤៧នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៤៤៥៣៥ ស្មេីនឹង ១៤៥៥៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។



